​​   សួស្ដី​!​ជា​ថ្មី​ម្ដង​ទៀត​វិល​មក​ជួប​គ្នា​ដូច​រាល់​ដង​ ថ្ងៃ​នេះ​ខ្ញុំ​សូម​ចែក​រំ​លែក​គន្លឹះ​មួយ​ស្ដី​ពី​ការ​ដាក់​ចំ​នួន​អ្នក​មើល​ប្រ​កាស​អត្ថ​បទ​ ដែល​ជា​ទូ​ទៅ​អ្នក​តែង​តែ​ឃើញ​ពាក្យ​ថា​ Post Views។ ដូច​ដែល​យើង​ដឹង​ហើយ​ថា​ Blogger មិន​មាន​ Tools ឬ​ក៏​ Plugin ណា​មួយ​ដែល​អាច​ឲ្យ​យើង​ធ្វើ​ការ​ដាក់​ចំ​នួន​អ្នក​មើល​ប្រ​កាស​អត្ថ​បទ​បាន​ឡើយ​ ប៉ុន្តែ​មិន​ជា​បញ្ហា​នៅ​ក្នុង​អត្ថ​បទ​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ពី​របៀប​ដាក់​វា​ដោយ​ប្រើ​ប្រាស់​ Third Party Codes រួម​ជា​មួយ​នឹង​ Google Firebase Console។ តោះ​!​ កុំ​ឲ្យ​ខាត​ពេល​យូរ​មក​រៀន​តម្លើង​ជា​មួយ​ខ្ញុំ​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា​។

១-សូម​ចូល​ទៅ​កាន់​គណនី​ប្លុក​របស់​អ្នក​
២-ចូល​ទៅ​កាន់ Theme បន្ទាប់​មក Edit HTML
៣-ចម្លង​កូដ​ខាង​ក្រោម​ដាក់​ពី​ខាង​លើ​ ]]></b:skin>
.post-view{background:#3d85c6;display:inline-block;float:right;padding:4px 8px;font-size:12px;color:#fff;text-align:center;line-height:17px;border-radius:2px;box-shadow: 0 2px 2px 0 rgba(0,0,0,.05), 0 1px 5px 0 rgba(0,0,0,.05), 0 2px 1px -2px rgba(0,0,0,.2)}
.post-view>i{padding-right:5px;font-size:98%}
៤-ចម្លង​កូដ​ខាង​ក្រោម​ដាក់​ពី​ខាង​លើ </body>
<script type='text/javascript'>
//<![CDATA[
jQuery.getScript('//cdn.firebase.com/js/client/2.3.2/firebase.js').done(function() {
$.each($(".post-view[data-id]"),function(c,f){var b=$(f).parent().find("#postviews").addClass("view-load"),d=new Firebase("https://yourprojectname.firebaseio.com/pages/id/"+$(f).attr("data-id"));d.once("value",function(e){var h=e.val(),g=!1;null==h&&(h={},h.value=0,h.url=window.location.href,h.id=$(f).attr("data-id"),g=!0),b.removeClass("view-load").text(h.value),h.value++,"/"!=window.location.pathname&&(g?d.set(h):d.child("value").set(h.value))})});
});
//]]>
</script>
៥-ចូល​ទៅ​កាន់​គេហ​ទំព័រ​ https://firebase.google.com
៦-ចុច​ Sign In ជា​មួយ​នឹង​ Email ណា​មួយ​របស់​អ្នក​ (សូម​មើល​រូប​)

៧-ចុច​ទៅ​លើ​ពាក្យ​ GO TO CONSOLE (សូម​មើល​រូប​)

៨-ចុច​ទៅ​លើ​ពាក្យ​ + Add project (សូម​មើល​រូប)

៩-បំ​ពេញ​ឈ្មោះ​ Project និង​ជ្រើស​រើស​ប្រ​ទេស​ រួច​ចុច​ទៅ​លើ​ពាក្យ​ CREATE PROJECT

១០-ចុច​ទៅ​លើ​ពាក្យ​ Database --> RULES បន្ទាប់​មក​ប្ដូរ​ពាក្យ​ null ទៅ​ជា​ true រួច​ចុច​ពាក្យ​ PUBLISH (សូម​មើល​រូប)

១១-ចុច​ទៅ​លើ​ពាក្យ​ Database --> DATA បន្ទាប់​មក​ចម្លង​តំ​ណ​ភ្ជាប់​ Project របស់​អ្នក​យក​ទៅ​ជំនួស​កន្លែង​ yourprojectname កូដ​ត្រង់​ចំណុច​ទី​៤​ ខាង​លើ​ (សូម​មើល​រូប)

១២-ចម្លង​កូដ​ខាង​ក្រោម​ដាក់​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​ Post Views បង្ហាញ​
<span class='post-view' expr:data-id='data:post.id'><i class='far fa-eye'/><span class='view-load' id='postviews'><i class='fas fa-spinner fa-pulse faa-fast'/></span> Views</span>
១៣-ចុច​ពាក្យ Save Theme​៕