សួស្ដី! អ្នក​ទាំង​អស់​គ្នា​សារ​ជា​ថ្មី​ម្ដង​ទៀត ក្នុង​អត្ថបទ​មួយ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​តម្លើង​ទូរទស្សន៍​អនឡាញ​ជា​មួយ​នឹង Fluid Player។ Fluid Player គឺ​ជា JQuery Plugin មួយ​ប្រភេទ​ដែល​អាច​អោយ​យើង Embed HTML5 Video ហើយ​វា​ក៏ Support ជា​មួយ​នឹង HLS ( HTTP Live Streaming ) ផង​ដែរ តោះ! មក​មើល​របៀប​ដាក់​ជា​មួយ​ខ្ញុំ​នៅ​ខាង​ក្រោម។


១.ចូល​ទៅ​កាន់ Theme បន្ទាប់​មក​ចុច​លើ​សញ្ញា ... រួច​យក​ពាក្យ Edit HTML
២.ចម្លង​កូដ​ខាង​ក្រោម​ដាក់​ពី​ខាង​លើ </body>
<script src="https://cdn.fluidplayer.com/v3/current/fluidplayer.min.js"></script>
<script type='text/javascript'>
//<![CDATA[
fluidPlayer(
  'hls-stream', {
    layoutControls: {
      primaryColor: "#ff0000",
      autoPlay: true,
      allowTheatre: false,
      fillToContainer: true
    }
  }
);
//]]>
</script>
៣.ចុច​ពាក្យ Save Theme
៤.ចម្លង​កូដ​ខាង​ក្រោម​ដាក់​ចូល​ទៅ​កាន់ Blog Post ឬ Blog Page ដោយ​ប្ដូរ​ទៅ​ជា​ HTML View
<video id='hls-stream'>
  <source src='url-link.m3u8' type='application/x-mpegURL'/>
</video>
* សម្គាល់៖ url-link.m3u8 ជា​តំណ​ភ្ជាប់ File Stream .m3u8។
សូមអរគុណ! ជួប​គ្នា​ពេល​ក្រោយ​ទៀត៕